គម្រោង “លើកកម្ពស់ចីរភាពទឹកក្រោមដីឆ្លងដែន រវាងអាងទន្លេមេគង្គកម្ពុជា និងតំបន់ដីសណ្តរទន្លេមេគង្គវៀតណាម-(CMDA)

ដើម្បីលើកកម្ពស់ចីរភាពបរិស្ថាន និងសន្តិសុខទឹក នៅក្នុងអាងទន្លេមេគង្គក្រោម ដោយផ្តោតលើ ការពង្រឹងអភិបាលកិច្ច និងការប្រើប្រាស់ប្រកបដោយចីរភាពនៃតំបន់អាងទឹកក្រោមដីឆ្លងដែន រវាងអាងទន្លេមគង្គកម្ពុជា និងតំបន់ដីសណ្តរទន្លេមេគង្គវៀតណាម។

១. ទិដ្ឋភាពទូទៅ

ទឹកក្រោមដីឆ្លងដែនរវាង អាងទន្លេមេគង្គកម្ពុជា និងតំបន់ដីសណ្តរទន្លេមេគង្គវៀតណាម(CMDA) គឺជាប្រព័ន្ធទឹកក្រោមដីដែលត្រូវប្រើប្រាស់រួមគ្នាដ៏សំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាងទឹកនេះស្ថិតនៅក្រោមតំបន់ទំនាបនៃប្រទេសកម្ពុជា និងតំបន់ដីសណ្តទន្លេមេគង្គនៃប្រទេសវៀតណាម ហើយវាជួយផ្គត់ផ្គង់ទឹកដល់ប្រជាជនរាប់លាននាក់សម្រាប់ការបរិភោគ ការធ្វើកសិកម្ម និងប្រព័ន្ធអេកូឡូស៊ី។ ទោះជាយ៉ាងណា ធនធានដែលមើលមិនឃើញនេះ កំពុងប្រឈមនឹងបញ្ហា ដែលកើនឡើងពីការទាញយកទឹកមកប្រើប្រាស់លើសកម្រិត ការជ្រៀតចូលនៃទឹកប្រៃ និងការប្រែប្រួលអាកាសធាតុ។

គម្រោង” លើកកម្ពស់ចីរភាព ទឹកក្រោមដីឆ្លងដែន រវាងអាងទន្លេមេគង្គកម្ពុជា និងតំបន់ដីសណ្តរទន្លេមេគង្គវៀតណាម(CMDA)​  គឺជាគំនិតផ្តួចផ្តើមដំបូងគេ សម្រាប់តំបន់អាងទន្លេមេគង្គខាងក្រោម ដែលគម្រោងនេះដំណើរការពីឆ្នាំ ២០២៤ ដល់ ឆ្នាំ២០២៨ ដោយមានគោលបំណងលើកកម្ពស់ចីរភាពនៃការប្រើប្រាស់ទឹកក្រោមដីរួមគ្នា តាមរយៈចំណេះដឹងផ្អែកលើវិទ្យាសាស្ត្រ ការអភិបាលកិច្ចរួមគ្នា និងការចូលរួមប្រកបដោយបរិយាបន្ន។ គម្រោងនេះទទួលបានការគាំទ្រដោយមូលនិធិបរិស្ថានសកល (GEF) អនុវត្តដោយអង្គការស្បៀងអាហារ និងកសិកម្មអង្គការសហប្រជាជាតិ (FAO) និងភ្នាក់ងារអនុវត្តគម្រោងផ្ទាល់ដោយ អង្គការ IUCN ហើយគម្រោងក៏ត្រូវបានអនុវត្តរួមគ្នាដោយរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសវៀតណាមផងដែរ។

២. គោលបំណងគម្រោង

ដើម្បីលើកកម្ពស់ចីរភាពបរិស្ថាន និងសន្តិសុខទឹក
នៅក្នុងអាងទន្លេមេគង្គក្រោម ដោយផ្តោតលើ
ការពង្រឹងអភិបាលកិច្ច និងការប្រើប្រាស់ប្រកបដោយចីរភាពនៃ
តំបន់អាងទឹកក្រោមដីឆ្លងដែនរវាងអាងទន្លេមគង្គកម្ពុជា និងតំបន់ដីសណ្តរទន្លេមេគង្គវៀតណាម។

គម្រោង CMDA ត្រូវបានរចនាឡើង ដើម្បីផ្តល់ទាំងចំណេះដឹង និងកិច្ចសហការ ក្នុងការសម្រេចបាននូវគោលបំណងរបស់គម្រោង តាមរយៈគោលបំណងចម្បងៗចំនួន៥ ដែលមានទំនាក់ទំនងគ្នា៖

លើកកម្ពស់អភិបាលកិច្ចទឹកក្រោមដីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម តាមរយៈ យន្តការនៃការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់។

បង្កើនចំណេះដឹងបែបវិទ្យាសាស្ត្រ ដោយអនុវត្តការវិភាគវិនិច្ឆ័យឆ្លងដែន(Transboundary Diagnostic Analysis – TDA) ដើម្បីកំណត់បញ្ហាប្រឈម និងហានិភ័យសំខាន់ៗ។
ឯកភាពលើ កម្មវិធីសកម្មភាពយុទ្ធសាស្ត្រ(Strategic Action Programme – SAP) ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលទាំងពីរ ដោយបង្ហាញពីកិច្ចសហការ និង​ការឆ្លើយតបជាក់ស្តែ ។

លើកកម្ពស់ការចូលរួមប្រកបដោយបរិយាបន្ន ដោយធានាថា ស្ត្រី ជនជាតិដើមភាគតិច និងជនជាតិភាគតិច ត្រូវបានចូលរួមយ៉ាងពេញលេញ។
គាំទ្រភាពធន់ និងចីរភាពនៅតំបន់ដីសណ្តទន្លេមេគង្គ តាមរយៈគោលនយោបាយ ការអនុវត្ត និងសកម្មភាពរបស់សហគមន៍មូលដ្ឋាន។

៣. ហេតុអ្វីបានជាទឹកក្រោមដីមានសារៈសំខាន់?

ទឹកក្រោមដីនៅក្នុងប្រព័ន្ធ ទឹកក្រោមដីឆ្លងដែនរវាង អាងទន្លេមេគង្គកម្ពុជា និងតំបន់ដីសណ្តរទន្លេមេគង្គវៀតណាម(CMDA) មានសារៈសំខាន់ខ្លាំងសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងសេដ្ឋកិច្ចជាតិ។ វាផ្តល់ទឹកស្អាតសម្រាប់បរិភោគសម្រាប់ប្រជាជនជាច្រើនលានគ្រួសារទាំងនៅតំបន់ជនបទ និងទីក្រុង ជួយគាំទ្រកសិកម្មដែលមានប្រព័ន្ធស្រោចស្រពនៅក្នុងតំបន់អាងទន្លេមេគង្គ ដែលជាតំបន់ផលិតកម្មកសិកម្មមានប្រសិទ្ធភាពខ្ពស់មួយក្នុងពិភពលោក ហើយថែមទាំងជួយទ្រទ្រង់ដល់តំបន់ដីសើម និងជីវចម្រុះផងដែរ។

ប៉ុន្តែ ប្រព័ន្ធទឹកក្រោមដីនេះកំពុងប្រឈមនឹងហានិភ័យ។ ការទាញយកទឹកក្រោមដីលើសកម្រិតកំពុងបណ្តាលឱ្យដីបាក់ស្រុត ការជ្រៀតចូលនៃទឹកប្រៃដែលកំពុងគំរាមកំហែងដល់ប្រភពទឹកសាប ហើយការប្រែប្រួលអាកាសធាតុកំពុងបំលែងលំនាំភ្លៀង និងដំណើរការបំពេញទឹកក្រោមដីឡើងវិញ។ បើគ្មានការអន្តរាគមន៍ទាន់ពេលវេលា មូលដ្ឋានគ្រឹះចំបងសម្រាប់សុវត្ថិភាពទឹកនៅតំបន់អាងទន្លេមេគង្គ នឹងត្រូវបានបំផ្លាញ។

ព័ត៌មានសំខាន់ៗអំពីគម្រោង

រយៈពេលអនុវត្តគម្រោង៖ ឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៨

ទីតាំងអនុវត្តគម្រោង៖ ប្រទេសកម្ពុជា និងប្រទេសវៀតណាម។
•​ ដៃគូរដ្ឋាភិបាលអនុវត្តគម្រោង៖​ អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន ​ប្រទេសកម្ពុជា និងនាយកដ្ឋានគ្រប់គ្រងធនធានទឹក នៃក្រសួងកសិកម្ម និងបរិស្ថាន ប្រទេសវៀតណាម។​

ដៃគូអនុវត្ត និងដឹកនាំគម្រោង៖ អង្គការ FAO និង អង្គការ IUCN
ដៃគូភ្នាក់ងារអនុវត្ត៖ អង្គការ UNESCO, ក្រុមហ៊ុន MERFI, វិទ្យាស្ថាន និងសាកលវិទ្យាល័យជាតិនានា
ប្រភពហិរញ្ញប្បទាន៖ មូលនិធិបរិស្ថានសកល (Global Environment Facility – GEF)

Aan Bonthaem


Recent news

កម្ពុជា និងវៀតណាម ចុះហត្ថលេខាលើឯកសារគម្រោង (PRO...
21 ៤ 2025
នៅថ្ងៃទី 23 ខែវិច្ឆិកា 2023 រដ្ឋាភិបាលប្រទេស កម្ពុជា និងវៀតណាម ជាមួយ IUCN និង FAO បានចុះហត្ថលេខាផ្លូវការលើ ឯកសារគម្រោង (Project Document – PRODOC) ដើម្បីចាប់ផ្តើម គម្រោង” លើកកម្ពស់ចីរភាព ទឹកក្រោមដី...
ក្រុមការងារ CMDA ពិនិត្យមើល Hydro geochemistry ...
19 ៤ 2025
ក្រុមការងារគម្រោង CMDA បានចូលរួមដំណើរទស្សនកិច្ចនៅតំបន់ឧទ្យានជីវឧស្សាហកម្ម Can Gio ដើម្បីពិនិត្យមើលគុណភាពទឹកក្រោមដី និងបញ្ហាប្រឈម ភូមិសាស្ត្រនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ ដឹកនាំដោយលោកបណ្ឌិត Ha Quang...
ការពង្រឹងអភិបាលកិច្ចទឹកនៅវៀតណាម
13 ៤ 2025
ការពង្រឹងអភិបាលកិច្ចទឹកនៅវៀតណាម៖ ការជំរុញការគ្រប់គ្រងទឹកក្រោមដីប្រកបដោយនិរន្តរភាពនៅប្រទេសវៀតណាម

ព័ត៌មានទំនាក់ទំនង 

១. សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) 

លោក ស៊ន ភក្តី ,​ ប្រធានសម្របសម្រួលថ្នាក់ជាត់ិ, កម្ពុជា

អសយដ្ឋានការិយាល័យរបស់អង្គការ IUCN ប្រចាំនៅប្រទេសកម្ពុជា៖ ជាន់ទី៥ បន្ទប់លេខ៥៨៩ ប្លុក “អគារខាងត្បូងH” មជ្ឈមណ្ឌលភ្នំពេញ  វិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  រាជធានីភ្នំពេញ
អ៊ីម៉ែល៖ Pheakdey.Sorn@iucn.org

លោកស្រី ណាណាបារ៉ាមីដ(ណានីកូ) – ប្រធានក្រុមប្រឹក្សាបច្ចេកទេស គម្រោងCMDA

អសយដ្ឋានការិយាល័យសម្របសម្រួលរបស់អង្គការ IUCNនៅប្រទេសវៀតណាម៖ លេខ ៩១A ផ្លូវ Cao Thang សង្កាត់ Ban Co ទីក្រុង ហូជីមិញ ប្រទេស វៀតណាម
អ៊ីម៉ែល៖ nana.baramidze@iucn.org

២. អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)

អសយដ្ឋានការិយាល័យប្រចាំតំបន់ អាស៊ី និងប៉ាស៊ីហ្វិក

៣៩ ផ្លូវប្រា​អាទិត្យ, បាងកក១០២០០, ប្រទេសថៃ
អ៊ីម៉ែល៖ FAO-RAP@fao.org

៣. យូណេស្កូ

អសយដ្ឋានការិយាល័យ យូណេស្កូ នៅទីក្រុងបាងកក

៩២០ ផ្លូវសុខុមវីត, បាងកក១០១១០, ប្រទេសថៃ
អ៊ីម៉ែល៖ bkk.office@unesco.org

៤. វិទ្យាស្ថាន MERFI

អសយដ្ឋាន៖ MERFI នៅទីក្រុងបាងកក
បាងកក, ប្រទេសថៃ
អ៊ីម៉ែល៖ info@merfi.org

៥. ក្រសួងបរិស្ថាន នៃប្រទេសកម្ពុជា

អសយដ្ឋាន៖ ផ្ទះលេខ៥០៣ ផ្លូវ ៦៣ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា
www.moe.gov.kh
អ៊ីម៉ែល៖ info@moe.gov.kh

៦. នាយកដ្ឋានគ្រប់គ្រងធនធានទឹក នៃប្រទេសវៀតណាម (DWRM)

អសយដ្ឋាន៖​ 10 Ton That ផ្លូវThuyet , ស្រុក Cau Giay ទីក្រុង ហាណូយ ប្រទេសវៀតណាម
www.dwrm.gov.vn
អ៊ីម៉ែល៖ contact@dwrm.gov.vn